CAFFA PHNOMPENH CO.,LTD
ហោ +855 70-361-161, +855 76-636-1161

តើធ្វើដូចម្តេចដើម្បីធ្វើឱ្យហាងកាហ្វេមិនបាត់បង់ ?


តើធ្វើដូចម្តេចដើម្បីធ្វើឱ្យហាងកាហ្វេមិនបាត់បង់ ?

“បើកហាងកាហ្វេ” អាជីវកម្មនេះល្អ និងមានអនាគត ហើយថែមទាំងជាភេសជ្ជៈលំដាប់ទីមួយសម្រាប់មនុស្សទូទាំងពិភពលោក ប៉ុន្ដែហេតុអ្វីអ្នកខ្លះទៅមិនដល់គោលដៅហើយត្រូវ បញ្ឈប់នៅត្រង់ពាក្យថា “ដូលរលំ” ទៅវិញ។ ថ្ងៃនេះ Caffa CoffeeMaker មានហេតុផលងាយៗចំនួន 5 ដែលជឿជាក់ថាអ្នកប្រាកដជាចង់ដឹង !!! ប្រសិនបើអ្នកមិនចង់ក្លាយជាមនុស្សម្នាក់ទៀតដែលនឹងចាកចេញពីអាជីពក្នុងក្ដីសុបិន្ដរបស់ខ្លួន...


1.មានទំនុកចិត្តលើខ្លួនឯងខ្ពស់ពេក

អ្នកវិនិយោគទុនដែលល្អ ជានិច្ចកាលគួរធ្វើខ្លួនជាទឹកកន្លះកែវ មានន័យថា អាចទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃបាន និងមិនត្រូវមានមោទនភាពលើខ្លួនឯងខ្ពស់ពេកទេនៅពេលធ្វើអាជីវកម្ម។ វាមិនមែនសំដៅលើតែអាជីវកម្មការបើកហាងកាហ្វេប៉ុណ្ណោះទេ តែគឺសម្រាប់គ្រប់អាជីវកម្មទាំងអស់។ សូមកុំគិតថាខ្លួនឯងពូកែក្នុងការធ្វើទីផ្សារ មានសមត្ថភាពក្នុងការគ្រប់គ្រង និងសូម្បីតែគិតថាខ្លួនឯងមានដើមទុនច្រើនគ្រប់គ្រាន់...

រហូតដល់មិនស្ដាប់គំនិតយោបល់នរណាទាំងអស់ ដែលពេលខ្លះការណែនាំរបស់អតិថិជន ឬទស្សនៈរបស់អ្នកនៅជុំវិញប្រៀបបានដូចជាកញ្ចក់ឆ្លុះបញ្ចាំងដែលអាចជាគំនិតដែលយើងមិនធ្លាប់ដឹងពីមុនមក ហើយប្រសិនបើយើងយកមកកែសម្រួលក៏នឹងផ្ដល់ផលល្អកាន់តែច្រើនដល់អាជីវកម្ម។ ប្រសិនបើគិតតែខ្លួនឯង ចូលចិត្តតែម្នាក់ឯង នោះអ្នកត្រូវតែត្រៀមទទួលការក្ស័យធនដោយខ្លួនឯងដែរហើយ !!!


2.មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ

បើនិយាយពីការរកស៊ីខាត គឺមិនអាចជៀសផុតពីបញ្ហានេះបានទេ ព្រោះការមិនចេះ គ្រប់គ្រងហិរញ្ញវត្ថុ ប្រាក់ចំណូលនឹងត្រូវយកទៅប្រើប្រាស់មិនចំគោលដៅ មិនមាន បែបបទដែលជាហានិភ័យចំពោះការខាតទុនយ៉ាងខ្លាំង។ វិធីដែលល្អគួរត្រៀមប្រាក់ ទុកបម្រុង 3កញ្ចប់។


3.រសជាតិកាហ្វេ និងនំមិនស៊ីសង្វាក់គ្នា

ជាហាងកាហ្វេ តែកាហ្វេមានរសជាតិពិបាកទទួលយក !! កុំបដិសេធថាអ្នកមិនដែល ជួបហាងកាហ្វេដែលពេលអ្នកញ៉ាំកាហ្វេហើយនឹងលាន់មាត់ថា “តើម្ចាស់ហាងកាហ្វេ នេះ អណ្ដាតគាត់អត់ដឹងរសជាតិទេដឹង?” ឬរសជាតិកាហ្វេមិនត្រូវគ្នាជាមួយននឹងនំនៅ ក្នុងហាងសូម្បីតែបន្ដិច។ មិនថានំនៅក្នុងហាងដែលអ្នកណែនាំជានំ អ្វីនោះទេ តែវា ត្រូវតែមានរសជាតិត្រូវគ្នាជាមួយកាហ្វេ និងមិនត្រូវមានក្លិនរំខាន ខ្លាំងពេកដែលធ្វើ ឲ្យកាត់ក្លិនកាហ្វេដែលជាភាពទាក់ទាញរបស់ហាងកាហ្វេនោះទេ។


4.ការវេចខ្ចប់ដែលមិនគួរឲ្យចាប់អារម្មណ៍

សម័យនេះជាសម័យដែលគេនិយមសែលហ្វី!! បើអ្នកមើលរំលងចំណុចនេះ វា ត្រឹមត្រូវហើយដែលអ្នកមិនអាចប្រកួតប្រជែងជាមួយអ្នកដទៃបាន។ ការវិនិយោគ លើបញ្ហានេះមិនមែនជារឿងឥតប្រយោជន៍នោះទេ មនុស្សសម័យនេះតែងតែថត រូបមុនជានិច្ច មុននឹងយួរកែវកាហ្វេទៅផ្ទះ (ប្រសិនបើការវេចខ្ចប់របស់អ្នកមាន ម៉ូដច្បាស់លាស់ដែលសាកសមឲ្យពួកគេថតបង្ហាញបាន) ប្រសិនបើមើលទៅ ស្អាត ហើយប្រភពច្បាស់លាស់ អតិថិជនក៏នឹងមានអារម្មណ៍សប្បាយចិត្ត អាច ពេលខ្លះភ្លេចខ្លួនធ្វើឲ្យមានអារម្មណ៍ថាកាហ្វេហាងនេះក៏មានរសជាតិឆ្ងាញ់ទៅ តាមការវេចខ្ចប់ផងដែរ។ អ្វីដែលសំខាន់វាជាការផ្សព្វផ្សាយដោយប្រយោលដែល ល្អយ៉ាងខ្លាំង។


5.ចេះលក់តែមិនចេះផ្សព្វផ្សាយ

ការធ្វើទីផ្សារពីមាត់មួយទៅមាត់មួយនៅតែមានប្រសិទ្ធភាព តែយើងមិនអាចពឹង ផ្អែកតែលើវិធីសាស្ដ្រតែមួយនោះទេ !!! សម័យនេះយើងមានប្រព័ន្ធផ្សព្វផ្សាយ សង្គមដើម្បីជួយដល់ការធ្វើទីផ្សារដែលមានដូចជា Facebook Youtube Instragram ឬបើ ចង់ឲ្យកាន់តែល្អជាងនេះអាចបង្កើតគេហទំព័រផ្ទាល់ខ្លួន ទោះបីជាត្រូវមានការ ចំណាយបន្ថែមខ្លះ តែវាធ្វើឲ្យហាងមើលទៅកាន់តែគួរឲ្យទុកចិត្តជាងមុន ផងដែរ។


ការវិនិយោគលើហាងកាហ្វេនៅមានដូចជាក្លិនក្រអូបទាក់ទាញដូចក្លិនកាហ្វេដែលធ្វើឲ្យជក់ចិត្ត អាជីវកម្មនេះក៏មានអនាគតដែលនឹងរីកចម្រើនល្អប្រសើរផងដែរ ដោយគ្រាន់តែអ្នកវិនិយោគត្រូវដឹងពីការធ្វើផែនការវិនិយោគឲ្យបានល្អ មិនធ្វេសប្រហែស នឹងមិនត្រូវគិតថាការមានដើមទុនតែម្យ៉ាងអាចនឹងធ្វើឲ្យអាជីវកម្មជោគជ័យឲ្យសោះ។