CAFFA PHNOMPENH CO.,LTD
ហោ +855 70-361-161, +855 76-636-1161

វិធីសាស្ដ្រ 3 ក្នុងការគ្រប់គ្រងហាងកាហ្វេសម្រាប់សហគ្រិនថ្មីដើម្បីឲ្យមានការរីកចម្រើន


វិធីសាស្ដ្រ 3 ក្នុងការគ្រប់គ្រងហាងកាហ្វេសម្រាប់សហគ្រិនថ្មីដើម្បីឲ្យមានការរីកចម្រើន

បច្ចុប្បន្នទីផ្សារកាហ្វេក្នុងប្រទេសថៃកំពុងតែមានសន្ទុះទាំងអ្នកម្ចាស់អាជីវកម្ម និងអតិថិជន។ យើងអាចសង្កេតបានតាមរយៈចំនួនហាងកាហ្វេ និងចំណង់ចំណូលចិត្តក្នុងការញ៉ាំកាហ្វេរបស់អតិថិជនដែលចូលចិត្តញ៉ាំកាហ្វេឆុងថ្មីៗកាន់តែច្រើនឡើង ដែលធ្វើឲ្យការបើកហាងកាហ្វេក្លាយជាអាជីវកម្មដែលទាក់ទាញចំណាប់អារម្មណ៍សហគ្រិនថ្មី។ ប៉ុន្ដែការធ្វើឲ្យហាងកាហ្វេ អាចដំណើរការបានយូរអង្វែង សហគ្រិនត្រូវសិក្សា និងពិចារណាពីព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះទើបយើងបានចងក្រងនូវវិធីសាស្ត្រគ្រប់គ្រងចំនួន 3 ដើម្បីអាចដំណើរការហាងកាហ្វេឲ្យរីកចម្រើន បណ្ដាក់ទុនដោយមិនខាត និងធ្វើឲ្យប្រាក់ចំណេញកើនឡើងដោយមាននិរន្ដរភាព។


1.ទីតាំង

ទោះបីជារសជាតិកាហ្វេ និងសេវាកម្មល្អយ៉ាងណា តែបើមិនមានអតិថិជននោះអាជីវកម្ម នឹងក្ស័យធន។ រឿងដែលសំខាន់ដំបូងបង្អស់សម្រាប់ការបើកហាងកាហ្វេគឺទីតាំង ព្រម ទាំងការវិភាគពីគូប្រកួតប្រជែងដែលនៅជិតបរិវេណនោះផងដែរ មិនថាលក្ខខណ្ឌនៃភាព ដូចគ្នា ភាពខុសគ្នា រហូតដល់ការតុបតែងហាងឲ្យត្រូវគ្នាទៅនឹងរចនាបទដែលចង់ បាន ដើម្បីបង្កើតជាចំណុចលេចធ្លោដែលនឹងជួយធ្វើឲ្យអតិថិជនជ្រើសរើសពិសារកាហ្វេនៅហាងរបស់យើង។ កិច្ចការទាំងនេះជាអ្វីដែលសហគ្រិនត្រូវតែពិចារណាយ៉ាងយកចិត្តទុកដាក់មុននឹងសម្រេចចិត្តបើកហាងកាហ្វេ។


2.ត្រូវដឹងពីអតិថិជនគោលដៅ

ពេលរកទីតាំងបានហើយ រឿងមួយទៀតដែលត្រូវតែមើលឲ្យធ្លុះក្នុងការធ្វើអាជីវ កម្មគឺបញ្ហារបស់ក្រុមអតិថិជនគោលដៅ ដែលយើងត្រូវសិក្សាថាតើទីតាំងរបស់ហាង មានក្រុមអតិថិជនគោលដៅជានរណា ដូចជា ទីតាំងនៅជិតស្ថាប័នសិក្សា តំបន់ ពាណិជ្ជកម្ម រួមទាំងតម្លៃផលិតផល ប្រភេទផលិតផលនិងសេវាកម្មដែលនឹងត្រូវលក់ ដូចជាការត្រូវមាននំខេក និងនំប៉័ងសម្រាប់ពិសារជាមួយកាហ្វេ មានតុ ព្រីភ្លើង និង Wifi ជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការអង្គុយធ្វើការ។ ប្រសិនបើ យើងអាចមើលដឹងពីក្រុមអតិថិជនគោលដៅ វានឹងផ្ដល់ផលល្អក្នុងការរៀបចំហាងឲ្យ ត្រូវទៅនឹងតម្រូងការរបស់អតិថិជនបានដោយប្រើប្រាស់មូល

ដ្ឋានទីផ្សារ 4P គឺ ផលិតផល (Product) តម្លៃ (Price) បណ្ដាញ ចែកចាយ (Place) និងការជំរុញការលក់ (Promotion)។

1) ផលិតផល (Product) ដើម្បីបង្កើតកាហ្វេដែលមានរសជាតិឆ្ងាញ់ ត្រូវមាត់ត្រូវចិត្ត អតិថិជន ម្ចាស់អាជីវកម្មគួរតែផ្ដោតការយកចិត្តទុកដាក់ទាំងឧបករណ៍ និងវត្ថុធាតុ ដើមដែលប្រើប្រាស់ និងត្រូវអភិវឌ្ឍរូបមន្ដភេសជ្ជៈដែលមានភាពចម្រុះ។ ក្រៅពី នេះក៏អាចបង្កើតភាពខុសប្លែកទៅលើកាវេចខ្ចប់ឲ្យបានស្អាត លេចធ្លោពីហាង ផ្សេងៗផងដែរ។

2) តម្លៃ (Price) គឺជាយុទ្ធសាស្ត្រសំខាន់ដែលជួយទាក់ទាញអតិថិជន ដែលការ កំណត់តម្លៃនឹងត្រូវពិចារណាលើថ្លៃដើមរបស់វត្ថុធាតុដើមដែលបានចំណាយ ក៏ ដូចជាការកំណត់តម្លៃឲ្យស្របគ្នាទៅនឹងក្រុមអតិថិជនគោលដៅ ហើយក៏ត្រូវ ពិចារណាពីវត្ថុធាតុដើមឲ្យសាកសមនឹងតម្លៃដែលកំណត់ផងដែរ។

3) បណ្ដាញចែកចាយ (Place) សំដៅលើទីតាំងដែលម្ចាស់អាជីវកម្មបានជ្រើសរើស ក្រៅពីភាពសាកសមដែលអាចចូលទៅដល់អតិថិជនបានងាយស្រួលហើយ បើ សិនជាចង់ឲ្យលក់ដាច់ត្រូវតែធ្វើយ៉ាងណាឲ្យផលិតផល តម្លៃ និងការជំរុញ ការលក់ស្របគ្នាទៅនឹងទីតាំងផងដែរ។

4) ការជំរុញការលក់ (Promotion) ជួយឲ្យម្ចាស់អាជីវកម្មមានលទ្ធភាពលក់ ផលិតផលឲ្យបានកាន់តែច្រើន។ ដូចនេះបានជាហាងកាហ្វេភាគច្រើនប្រើ ប្រាស់ខិត្តបណ្ណ ឬប្រព័ន្ធផ្សព្វផ្សាយបែបបោះពុម្ព សម្រាប់ការទំនាក់ទំនងសាធារ ណៈនៅតាមទីប្រជុំជន និងកន្លែងស្នាក់នៅផ្សេងៗ រួមទាំងការបង្កើតការយល់ ដឹងពីហាងតាមរយៈបណ្ដាញសង្គមដូចជា Facebook និង Instagram ក្នុងពេល ជាមួយគ្នាទៅនឹងការប្រូម៉ូសិនផលិតផលតាមគេហទំព័រផ្សេងៗ ដែលវិធីទាំងនេះ អាចជួយបង្កើនបរិមាណការលក់ឲ្យកើនឡើងបានច្រើនយ៉ាងមិនគួរឲ្យជឿ។

ក្រៅពីវិធីសាស្ដ្រទាំង 3 ខាងលើ រឿងដែលសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មគឺ ការមានការប្ដេជ្ញាចិត្ត តស៊ូនឹងឧបសគ្គ ព្រោះការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងងាយឡើយ។ ប្រសិនបើត្រូវជួលបុគ្គលិកឲ្យមកគ្រប់គ្រងអាជីវកម្ម រឹតតែត្រូវបង្កើតភាពជឿជាក់ និងការជំរុញទឹកចិត្តដល់បុគ្គលិកដើម្បីឲ្យពួកមានក្ដីសុខ និងស្រឡាញ់ការផ្ដល់សេវាកម្មផងដែរ។