CAFFA PHNOMPENH CO.,LTD
ហោ +855 70-361-161, +855 76-636-1161

អំពី Caffa


អំពី Caffa

 

ក្រុមហ៊ុនកាហ្វាខូហ្វីមេកឃឺចំកាត់

 

ប្រវត្តិរបស់ (Caffa History)

ក្រុមហ៊ុនកាហ្វាខូហ្វីមេកឃឺចំកាត់បានចាប់ផ្ដើមបើកដំណើរការអាជីវកម្មរបស់ខ្លួនជាមួយនឹងការបើកហាងកាហ្វេបែបពេញលេញនៅឆ្នាំ 2016។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅប្រទេសថៃ និងជាក្រុមហ៊ុនរបស់ជនជាតិថៃដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មហាងកាហ្វេស្រស់ច្រើនជាង 16ឆ្នាំ ដែលបង្កើតបានជាការជំរុញទឹកចិត្តក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្មកាហ្វេស្រស់របស់ប្រទេសថៃឲ្យបានរីកចំរើនក្នុងលំដាប់អន្ដរជាតិ។ ដោយមានការអភិវឌ្ឍ និងកែតម្រូវរូបមន្ដកាហ្វេឲ្យទៅត្រូវតាមចំណូលចិត្តប្រជាជនថៃ ប៉ុន្ដែរក្សានូវរសជាតិបែបសកលសម្រាប់ទទួលអតិថិជនអន្ដរជាតិ ក៏ដូចជាការយកចិត្តទុកដាក់គ្រប់ដំណាក់កាលនៃការគ្រប់គ្រង និងមុខទំនិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនតាមលក្ខណៈរួមបញ្ចួលនៅកន្លែងតែមួយ និងដោះស្រាយរាល់តម្រូវការក្នុងការបើកហាងកាហ្វេមិនថាជាការបើកដោយប្រើម៉ាកផ្ទាល់ខ្លួន ឬការប្រើហ្វ្រេនឆាយស៍នោះទេ។


ទស្សនៈវិស័យ (Vision)

“ជាអ្នកនាំមុខក្នុងអាជីវកម្មបើកហាងកាហ្វេស្រស់លក្ខណៈពេញលេញ ជួយជំរុញសហគ្រាសដោយភាពយុត្តិធម៌ទៅកាន់និរន្ដរភាព ដោយការទទួលខុសត្រូវចំពោះអតិថិជន សង្គម បុគ្គលិក និងបរិស្ថាន”។


បេសកកម្ម (Missions)

1. ផ្គត់ផ្គង់ផលិតផល និងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការបើកហាងកាហ្វេស្រស់លក្ខណៈពេញលេញ

2. ផ្ដល់សេវាកម្មដោយសុទ្ធចិត្ត ពេញចិត្ត និងឆាប់រហ័សដើម្បីបំពេញចិត្តអតិថិជន

3. ណែនាំនូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់បំផុត

4. បង្កើតផលចំណេញសម្រាប់រយៈពេលវែង ដើម្បីតបស្នងដល់ម្ចាស់ហ៊ុន និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន

5. ទទួលខុសត្រូវចំពោះអតិថិជន បុគ្គលិក និងបរិស្ថាន

6. អភិវឌ្ឍក្រុមហ៊ុនឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឲ្យបានខ្ពស់បំផុត


អំពីយើង (About US)

ក្រុមហ៊ុនកាហ្វាខូហ្វីមេកឃឺចំកាត់មានចែកចាយនូវម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនកិនកាហ្វេ ម៉ាស៊ីនលីងកាហ្វេ មកពីប្រទេសអ៊ីតាលី និងអាល្លឺម៉ង ដូចជា FAEMA, EXPOBAR, OTTIMA, VISACREM, ELITE. CUNILL, Q10, LUCAINO, RALPH និងមានចែកចាយនូវគ្រាប់កាហ្វេអារ៉ាប៊ីកា 100% កាកាវ តែបៃតង តែក្រហម តែក្រូចឆ្មា ម្សៅក្រូចឆ្មា ម្សៅត្រាវ ដែលជាម៉ាករបស់ Caffa។


សេវាកម្មរបស់យើង (Our Service)

1. ផ្ដល់ការប្រឹក្សាលើការបើកហាងកាហ្វេ

2. ចែកចាយម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីកិនកាហ្វេ និងម៉ាស៊ីនលីងកាហ្វេ

3. បង្រៀងឆុងកាហ្វេ វគ្គឆុងកាហ្វេមូលដ្ឋាន (Basic Barista) និងវគ្គរចនាម៉ូដកាហ្វេ (Latte Art)

4. សេវាកម្មបង្កើតរូបមន្ដឆុងកាហ្វេ

5. សេវាកម្មជួសជុលម៉ាស៊ីនកាហ្វេ

6. សេវាកម្មរចនាឡូហ្គោហាងកាហ្វេ

7. សេវាកម្មរចនាហាងកាហ្វេ

8. សេវាកម្មរចនាបញ្ជរឆុងកាហ្វេទៅតាមស្ថានភាពប្រើប្រាស់ពិតប្រាកដ


វគ្គបង្រៀនឆុងកាហ្វេ (Caffa Coffee Training)

- វគ្គឆុងកាហ្វេមូលដ្ឋាន កម្មវិធី 1 ថ្ងៃ បង្រៀនទាំងទ្រឹស្ដី និងការអនុវត្ត រួមទាំងរូបមន្ដឆុងកាហ្វេច្រើនជាង 50រូបមន្ដ

- វគ្គរចនាម៉ូដកាហ្វេ កម្មវិធី 1ថ្ងៃ បង្រៀន 3 ម៉ូដ> រៀនពីគន្លឹះនៃការបង្កើតម៉ូដ ការចំហុយទឹកដោះគោ ការជ្រើសរើសឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការធ្វើម៉ូដឡាតេ